ភ្នំពេញ៖ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការកំពង់ផែពហុបំណងកំពតរបស់ក្រុមហ៊ុនកំពតផត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងសង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត។ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារទៅក្រុមក្មេងទំនើងបងតូចបងធំ នឹងបានបញ្ជាជាថ្មីទៅកាន់ស្នងការនគរបាលខេត្តទាំងអស់ត្រូវអនុវត្តវិធានការ «ងើបមួយបង្ក្រាបមួយ» ដែលមានន័យថាត្រូវបង្ក្រាបឲ្យអស់នូវសកម្មភាពអសន្តិសុខសង្គមដែលបង្កដោយក្មេងទំនើងទាំងនេះ។ ក្រៅពីនេះសម្ដេចក៏បានបញ្ជាក់ថាទៅកាន់តុលាការថា «ប្រសិនបើសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការហើយមិនត្រូវដោះលែងដោយគ្មានមូលហេតុច្បាស់លាស់នោះទេ»។ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានព្រមមានជាមុនទៅដល់ក្រុមគួកជេរដី អ្នកដើរប្រមូលទិញដី និងទន្រ្ទានដីរដ្ឋ រួមទាំងអង្គការសង្គមស៉ីវិលមួយចំនួនដែលចង់ធ្វើឲ្យប៉ះពាល់ទៅដល់គម្រោងសាងសង់ព្រែកជីកហ្វូណន់តេជោ។ សម្ដេចបានលើកឡើងថាតាមការសិក្សាគឺមានតែប្រជាពលរដ្ឋប្រមាណជាង ១ពាន់គ្រួសារប៉ុណ្ណោះដែលប៉ះពាល់ពីគម្រោងព្រែកជីកនេះ ខណៈក៏ទទួលបានព័ត៌មានថាមានជនឆ្លៀតឱកាសមួយចំនួនបានដើរទិញដីពីប្រជាពលរដ្ឋដែលនឹងអាចធ្វើឲ្យប៉ះពាល់ទៅដល់គម្រោងពេលនឹងចាប់ផ្ដើមជីកនៅខែសីហាខាងមុខ។ សម្ដេចបានព្រមានថាសូមកុំធ្វើឲ្យមានការរារាំងណាមួយទៅដល់គម្រោងនេះខណៈភស្តុតាងងាយរកនោះទេដោយសារតែបច្ចេកវិទ្យាពេលបច្ចុប្បន្នទំនើប៕