នៅរសៀល ថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំថោះ បញ្ជស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នៅវេលាម៉ោង ៣:៣០នាទីរសៀល លោកជំទាវ ជា វាសនា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកម្មពិធី អ្នកស្នងមរតក (រក្សាចាស់ បង្កើត និងអភិវឌ្ឍន៍ថ្មី)(The Successor, Conserve Create & Innovate)ដែលរៀបចំឡើងដោយសមាគមសិល្បករខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ស្ថិតនៅ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ .ខ្លឹមសារសំខាន់ៗដែលលើកឡើងក្នុងអង្គពិធី:
-ការថែរក្សា ឲ្យបានគង់វង្សនូវសិល្បៈគ្រប់ប្រភេទជាពិសេសសិល្បៈដែលងាយរងការបាត់បង់
-ល្ខោន និយាយ យីកេ ល្ខោន ឧណ្ណោទ័រ ដែលមិនសូវ មានការចាប់អារម្មណ៍ ការថែរក្សាឲ្យបានគង់វង្ស,ជាភារៈកិច្ចរបស់យើង
-បន្តយកចិត្តទុកដាក់ផ្ដល់គុណសម្បត្តិដល់សិល្បករជើងចាស់ និងចាស់ជរា
-ការថែរក្សាសិល្បៈគ្រប់ប្រភេទ, ជាភារៈកិច្ចរបស់យើងទាំងអស់គ្នា
-បង្កើននូវសកម្មភាព រក្សាចាស់ បង្កើតថ្មី
-ជ្រោមជ្រែងផ្ទេរចំណេះដឹងដល់យុវជន សិល្បករជំនាន់ថ្មីដែលមានឆន្ទៈ -ការអភិវឌ្ឍតាមសង្គមទំនើបបែបកម្ពុជា -ចូលជាថវិការ ថវិកាការមួយចំនួនដល់សមាគម។