ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបើកកិច្ចប្រជុំផ្ទៃក្នុងជាមួយតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យសេចក្តីព្រាងច្បាប់សំណង់ នៅទីស្តីការក្រសួងយុត្តិធម៌
នាថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបើកកិច្ចប្រជុំផ្ទៃក្នុងជាមួយតំណាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យសេចក្ដីព្រាងច្បាប់សំណង់ នៅទីស្ដីការក្រសួងយុត្តិធម៌ ៕