ទីស្តីការក្រសួងយុត្តិធម៌៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិគ្រោះយោប់ផ្ទៃក្នុង ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត ខាន់ វណ្ណៈ រដ្ឋលេខាធិការ, ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការ, ឯកឧត្តម ប៉ូច សោភ័ណ្ឌ អនុរដ្ឋលេខាធិការ, ឯកឧត្តមបណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងពីអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ ដើម្បីពិនិត្យលើសេចក្តីព្រាង “ប្រកាសស្តីពីការទទួលស្គាល់អ្នកបកប្រែ និងក្រុមហ៊ុនបកប្រែភាសាក្នុងវិស័យយុត្តិធម៌” ដែលនាយកដ្ឋានជំនាញបានរៀបចំ។ បន្ទាប់ពីបានពិភាក្សាយ៉ាងផុលផុស និងទទួលធាតុចូលសំខាន់ៗ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានផ្តល់អនុសាសន៍ណែនាំឱ្យនាយកដ្ឋានជំនាញបន្តធ្វើការកែសម្រួលខ្លឹមសារសំខាន់ៗមួយចំនួននៅក្នុងសេចក្តីព្រាង ផ្អែកលើធាតុចូលដែលទទួលបាន មុននឹងដាក់ធ្វើការពិគ្រោះយោបល់និងពិភាក្សាបន្ត ជាមួយគ្រប់ អង្គភាព ស្ថាប័ន និង ភាគីពាក់ព័ន្ធនៅខាងក្រៅ។