នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំអង្គភាពថវិកានៃក្រសួងយុត្តិធម៌ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ ការប្រើប្រាស់ FMIS ជំនាន់ថ្មី ” តាមប្រព័ន្ធ Zoom រៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបំពាក់សមត្ថភាពបន្ថែមដល់អ្នកប្រើប្រាស់ FMIS ក្នុងការត្រៀមលក្ខណៈប្រើប្រាស់ FMIS ជំនាន់ថ្មី ស្របតាមផែនការទំនើបកម្មនៃការអនុវត្តគម្រោង FMIS សម្រាប់ឆ្លើយតបទៅនឹងបរិបទនៃការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មានថ្មីៗនៅលើសកលលោក និងឧត្តមានុវត្តន៍អន្តរជាតិ ដែលនឹងជួយឱ្យអ្នកប្រើប្រាស់ FMIS កាន់តែមានភាពងាយស្រួល និងសង្វាក់ផលិតភាពការងារឱ្យកាន់តែប្រសើរថែមទៀត ដើម្បីបង្កើនគណនេយ្យភាព, សង្គតិភាព, ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។