នាព្រឹក ថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារព័ត៌មានក្រសួងយុត្តិធម៌ដើម្បីពិនិត្យ និងរៀបចំយន្តការផលិតនិងផ្សព្វផ្សាយព័ត៌មាន ពាក់ព័ន្ធវិស័យយុត្តិធម៌ យុទ្ធនាការរបស់ក្រសួង និង ការអប់រំផ្សព្វផ្សាយច្បាប់។ កិច្ចប្រជុំពិភាក្សានេះផ្តោតសំខាន់លើចំណុចសំខាន់ៗ ដូចខាងក្រោម៖ ១-ការរៀបចំកម្មវិធី Talk show របស់ក្រសួងពាក់ព័ន្ធនឹងការអប់រំ និងផ្សព្វផ្សាយច្បាប់ ២-ការរៀបចំយន្តការប្រមូល ផលិត និងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងសកម្មភាព និងលទ្ធផលនៃយុទ្ធនាការរបស់ក្រសួងយុត្តិធម៌ និង វិស័យយុត្តិធម៌។ កិច្ចប្រជុំនេះ ក៏មានការចូលរួមផងដែរ ពីរដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម សេង ឌីណា និង ឯកឧត្តម ឯម ច័ន្ទមករា។