នៅទីស្តីការក្រសួងយុត្តិធម៌ នាព្រឹក ថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារបច្ចេកទេសស្នូល ដើម្បីពិនិត្យ ពិភាក្សា និងផ្ទៀងផ្ទាត់លើឯកសារនៃការរៀបចំផែនការធនធានមនុស្សរបស់អគ្គលេខាធិការដ្ឋាននៃក្រសួងយុត្តិធម៌ សម្រាប់ជាធាតុចូលនៃការរៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌។ កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពី ឯកឧត្តម បណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌, លោក អគ្គលេខាធិការរង, លោកប្រធាននាយកដ្ឋាន និងលោក លោកស្រីនៃអគ្គលេខាធិការដ្ឋាន, លោកស្រី ប្រធាននាយកដ្ឋានស្រាវជ្រាវ និងផែនការ និងលោក លោកស្រី ជាសមាជិកនៃក្រុមការងារ។