នៅទីស្តីការក្រសួងយុត្តិធម៌ នាព្រឹក ថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំក្រុមការងារបច្ចេកទេសស្នូល ដើម្បីពិនិត្យ ពិភាក្សានិងផ្ទៀងផ្ទាត់លើឯកសារនៃការរៀបចំផែនការធនធានមនុស្ស របស់អង្គភាពចំណុះឱ្យបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា សម្រាប់ជាធាតុចូលនៃការរៀបចំផែនការធនធានមនុស្សក្នុងវិស័យយុត្តិធម៌។ កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពី ឯកឧត្តម បណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌, ឯកឧត្តម អគ្គលេខាធិការ, អគ្គលេខាធិការរង និងប្រធានផ្នែកនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា,លោកស្រី ប្រធាននាយកដ្ឋានស្រាវជ្រាវ និងផែនការ និងលោក លោកស្រីជាសមាជិកក្រុមការងារ។