នាព្រឹកថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ឯ.ឧ. សន សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានចូលកិច្ចប្រជុំស្តីពីកម្មវិធីអភិវឌ្ឍន៍ វិស័យពាណិជ្ជកម្ម និងការប្រកួតប្រជែង- អនុកម្មវិធីទី២ នៃការផ្តល់ហិរញ្ញប្បទានរបស់ រាជរដ្ឋាភិបាលនិង ធនាគារអភិវឌ្ឍន៍អាសុី (ADB) នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ អង្គប្រជុំបានពិភាក្សាកម្មវិធីអភិវឌ្ឍន៍ វិស័យពាណិជ្ជកម្ម និងការប្រកួតប្រជែងរបស់ក្រសួងជាច្រើន រួមទាំងកម្មវិធីរបស់ក្រសួងយុត្តិធម៌។ ទាក់ទងនឹងក្រសួងយុត្តិធម៌ អង្គប្រជុំបានពិភាក្សានិងសម្រេចលើពេលវេលានៃការអនុវត្តន៍កម្មវិធីហិរញ្ញាប្បទាននៃការបង្កើតតុលាការពាណិជ្ជកម្មនិងការបណ្តុះបណ្តាលចៅក្រមពាណិជ្ជកម្ម។