នៅសណ្ឋាគារភ្នំពេញ, នាថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៉ូច សោភ័ណ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំមន្ត្រីបច្ចេកទេស ចូលរួមពិភាក្សា ផ្លាស់ប្តូរយោបល់ និងកំណត់សូចនាករសមិទ្ធកម្មគន្លឹះ ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងក្របខណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដែលរៀបចំដោយទីស្តីការគណៈរដ្ឋមន្ត្រី។