ភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំប្រតិភូក្រសួងយុត្តិធម៌ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសក លាវ គាម ដែលត្រូវជាឪពុកបង្កើតរបស់ ឯកឧត្តម លាវ ពិសិដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ នៃក្រសួងយុត្តិធម៌។ ឧបាសក លាវ គាម បានទទួលមរណភាពកាលពីថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៤:៣០នាទីទៀបភ្លឺ ក្នុងជន្មាយុ ៨១ឆ្នាំ។