រសៀលថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ បានបន្តកិច្ចប្រជុំពិភាក្សាលើកទី៤០ នៃក្រុមការងារបច្ចេកទេសនេះដោយបន្តធ្វើការពិភាក្សាលើរបៀបវារៈចំនួន ២ រួមមាន៖
(១)-កិច្ចពិភាក្សាស្តីពីសៀវភៅមេរៀនស្តីពីការលែងលះ
(២)-ការពិភាក្សាអំពីគោលដៅនៃការបណ្តុះបណ្តាលច្បាប់ក្នុងវិស័យរដ្ឋប្បវេណី ដល់ចៅក្រម។