នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សូរ ចាន់ធី រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការត្រួតពិនិត្យ និងចាត់ចែងវត្ថុតាង បានដឹកនាំប្រជុំដើម្បី÷ ១.ប្រកាសសមាភាពនៃគណៈកម្មការ ២.ការប្រមូល និងគ្រប់គ្រងវត្ថុតាងនៅតាមសាលាជម្រះក្តី និងអង្គភាពជំនាញដែរពាក់ព័ន្ធ ៣.បែបបទ និងនីតិវិធីក្នុងការជម្រះបញ្ជី និងលក់ឡៃឡុង ៤.បញ្ហាផ្សេងៗ ដើម្បីចាប់ផ្តើមអនុវត្ត ដោយមានការចូលរួម ពីឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក និងលេខាធិការដ្ឋាន នៃគណៈកម្មការ ព្រមទាំងមានការចូលរួមពីតំណាងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី-ខេត្ត នៅសាលប្រជុំនៃទីស្តីការក្រសួងយុត្តិធម៌។