តាមការចាត់តាំងរបស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌, ក្រុមការងារដឹកនាំដោយ ឯកឧត្តម អ៊ូ រ៉ាស៊ី រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានចុះស្រាវជ្រាវជុំវិញករណីចោទប្រកាន់ពីបទរំលោភបូកលើក្មេងស្រីអាយុ ១៥ឆ្នាំ នៅខេត្តសៀមរាប។ ការចុះស្រាវជ្រាវនេះ ដែលចាប់ផ្តើមធ្វើឡើង កាលពីថ្ងៃទី៤ ឧសភា២០២៤ ភ្លាមៗក្រោយលេចឮព័ត៌មានតាមបណ្ដាញសង្គម គឺដើម្បីស្វែងរកយុត្តិធម៌នៅក្នុងសំណុំរឿងនេះ។