ទីស្តីការក្រសួងយុត្តិធម៌៖ នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងច្បាប់វិសោធនកម្មមួយចំនួន ដែលមានការពាក់ព័ន្ធនឹងការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក, គ្រឿងញៀន និងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការពាក់ព័ន្ធមួយចំនួននៃក្រសួងយុត្តិធម៌។