នាព្រឹកថ្ងៃចន្ទ ២ កើត ខែ អាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃ ២២ ខែមិថុនាឆ្នាំ២០២០នេះ ឯកឧត្តម ឡុង នរិន្ទ រដ្ឋលេខាធិកាក្រសួងយុត្តិធម៌ ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកកិច្ចការតុលាការ ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ ជាអគ្គនាយកអភិវឌ្ឍន៍ វិស័យយុត្តិធម៌ និង ឯកឧត្ដម ខាន់ វណ្ណៈ អគ្គាធិការកិច្ចការតុលាការបានប្រជុំពិភាក្សា លើសេចក្តីព្រាងច្បាប់ស្តីពី អធិការកិច្ច នាទីស្ដីការក្រសួងយុត្តិធម៌ ។