នាព្រឹកថ្ងៃសុក្រ ១០ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤, ដោយមានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក. ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.ក. បានដឹកនាំក្រុមការងារ នៃ អគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ចូលរួម កិច្ចប្រជុំជាមួយតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងតំណាងក្រសួងមុខងារសាធារណៈ ដេីម្បីពិនិត្យ និងរៀបចំលិខិតបទដ្ឋានគតិយុត្តគាំទ្រដល់កិច្ចដំណេីរ ការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស សាម៉ីឌី រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ, ឯកឧត្តម យ៉ម ផារ៉ូត សមាជិក អ.ដ.ក. និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក., ឯកឧត្តម គឹម កែវមុន្នីរ័ត្ន អគ្គនាយករងនៃអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម សុខ បូរ៉ា, ឯកឧត្តម សៀង គង់, ឯកឧត្តម ហ៊ួត ហេង និងឯកឧត្តម លាវ ពិសិដ្ឋ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។