ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសែនក្រុងពាលីបើកការដ្ឋានសាងសង់អគារថ្មីនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង

 \

     ស្វាយរៀង៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសែនក្រុងពាលីបើកការដ្ឋានសាងសង់អគារថ្មីនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ, សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង មួយចំនួនទៀត។ អគារថ្មីនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង គ្រោងចំណាយពេលសាងសង់រយៈពេល ១២ ខែ និងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ២០២៥។