ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃចន្ទ ៦ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤, ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌, ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក កិច្ចការរដ្ឋប្បវេណី រួមនិងសហការី នៃ អគ្គនាយកដ្ឋានកិច្ច ការ រដ្ឋប្បវេណី បានជួបប្រជុំជាមួយប្រតិភូនៃនិយ័តករបរធនបាលកិច្ច ដែលដឹកនាំដោយ ឯកឧត្ដម សុខ ដារ៉ា អគ្គនាយក នៃនិយ័តករ បរធនបាលកិច្ច ដេីម្បីពិភាក្សា និងពិគ្រោះយោបល់ លើការរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចសម្រាប់រយៈពេល ១០ឆ្នាំ។ នៅក្នុងជំនួបពិភាក្សានេះ ក្រុមការងារទាំងពីរបានពិភាក្សា អំពីការពង្រឹងការអនុវត្តច្បាប់ ពិសេស ច្បាប់ក្នុងវិស័យរដ្ឋប្បវេណី និងក្នុងវិស័យ បរធនបាលកិច្ច, លទ្ធភាព នៃការបង្កើន កិច្ចសហប្រតិបត្តិការលើការងារផ្សព្វផ្សាយ និងបណ្តុះបណ្តាលច្បាប់ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ព្រមទាំងកិច្ចសហប្រតិបត្តិការលេីការងារពាក់ព័ន្ធផ្សេងទៀត នាពេលខាងមុខ។