ភ្នំពេញ៖ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី២៨ មេសា ២០២៤ ។ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត អរគុណទៅដល់ប្រជាពលរដ្ឋគ្រប់រូបដែលបានបង្ហាញការគាំទ្រទៅដលគម្រោងជីកព្រែកហ្វូណនតេជោរបស់កម្ពុជា។ សម្ដេចបានលើកឡើងថាការចូលរួមគាំទ្រនេះគឺវាធំធេងណាស់ទៅហើយ ដោយកម្ពុជាមិនត្រូវការបង្កើតមូលនិធិដើម្បីយកលុយរបស់ប្រជាពលរដ្ឋមកដើម្បីសាងសង់ព្រែកនេះនោះទេ។ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថាមិនមានការបង្កើតមូលនិធិណាមួយដើម្បីប្រមូលលុយពលរដ្ឋដើមសាងសង់ព្រែកជីក ហ្វូណនតេជោ នោះទេ។ ការប្រកាសនេះគឺបន្ទាប់ពីមានការលើកឡើងពីសំណូមពរបង្កើតមូលនិធិដើម្បីឲ្យរដ្ឋាភិបាលប្រើប្រាស់ដើម្បីជីកព្រៃដ៏ធំមួយនេះ៕