ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១២ (12th Cambodia-EU Joint Committee) រយៈពេល ៤ ថ្ងៃ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក

 

     នាថ្ងៃ ចន្ទ ១៤ កើត ដល់ ថ្ងៃ ព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ អមដំណើរដោយ ឯកឧត្តមបណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា-សហភាពអឺរ៉ុប លើកទី១២ (12th Cambodia-EU Joint Committee) និង កិច្ចប្រជុំពាក់ព័ន្ធ រយៈពេល ៤ ថ្ងៃ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ បានធ្វើបទអន្តរាគមន៍ និងចូលរួមកិច្ចពិភាក្សាជាមួយភាគី EU លើប្រធានបទស្តីពី សិទ្ធិមនុស្ស ប្រជាធិបតេយ្យ អភិបាលកិច្ច និង យុត្តិធម៌ ក្នុងកិច្ចប្រជុំអនុក្រុមទី២ និងកិច្ចប្រជុំពេញអង្គ ដោយផ្តោតលើ៖ ១-សិទ្ធិមនុស្ស និងការអនុវត្តច្បាប់ ២-សំណុំរឿងនៅតុលាការពាក់ព័ន្ធនឹងសកម្មជននយោបាយ សង្គមស៊ីវីល និង សារព័ត៌មាន ៣-វឌ្ឍនភាពនៃការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ និង ៤-គម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ និង សហភាពអឺរ៉ុប EU ក្នុងការកែទម្រង់ប្រព័ន្ធយុត្តិធម៌។