\
ដោយមានការស្នេីសុំកិច្ចសហការពីនិយ័តករមូលបត្រកម្ពុជា ក្រសួងយុត្តិធម៌បានចាត់វាគ្មិន ដេីម្បីចូលរួមធ្វេីបទបង្ហាញស្តីពី "បច្ចេកទេសនៃការស៊េីបអង្កេតហិរញ្ញវត្ថុ" ក្នុងសិក្ខាសាលាស្តីពី "ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ" ដែលរហូតមកដល់ពេលនេះបានចំនួន ៣ (បី) លេីក ដូចខាងក្រោម៖
-លេីកទី១ ឯកឧត្តម សេង ពុទ្ធី ប្រធាននាយកដ្ឋាននៃក្រសួងយុត្តិធម៌ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ
-លេីកទី២ លោក ឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅសាលាខេត្តកណ្តាល
-លេីកទី៣ លោក ធាម ច័ន្ទពិសិដ្ឋ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងលោក ឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅសាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
សិក្ខាសាលានេះមានគោលបំណងបញ្ចៀបការយល់ដឹង និងបង្កេីនការប្រុងប្រយ័ត្នខ្ពស់ ដល់មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ចៅក្រម ព្រះរាជអាជ្ញារង ក្រឡាបញ្ជី ជាដេីមនៅតាមបណ្តារដ្ឋបាលរាជធានី-ខេត្ត សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។