នាថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ទឹម ស៊ីផា អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ អញ្ជើញចូលរួមក្នុងសន្និបាតបូកសរុបលទ្ធផលការងារធនធានទឹក និងឧតុនិយម ឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តឆ្នាំ២០២៤ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។ ពិធីបើកនៃអង្គសន្និបាតនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីថ្នាក់ដឹកនាំ តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងធនធានទឹក និងឧតុនិយម។ អង្គសន្និបាតប្រព្រឹត្តទៅក្នុងរយ:ពេល២ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ដោយបានធ្វើរបាយការណ៍ និងបទបង្ហាញអំពីសកម្មភាព និងលទ្ធផលពាក់ព័ន្ធការងារធនធានទឹក និងឧតុនិយម ការងារគណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងការងារអាជ្ញាធរទន្លេសាប។ ពិធីបិទនៃអង្គសន្និបាតនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់សមេ្តចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ។