នារសៀលថ្ងៃសុក្រ ១២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។ កិច្ចប្រជុំលើកទី ៥ នេះ ត្រូវបានរៀបចំទ្បេីងក្នុងគោលបំណងដេីម្បីពិនិត្យ និងពិភាក្សាលេីរបៀបវារៈចំនួន ២ ហើយជាលទ្ធផល :
ទី១- សម្រេចផ្តល់នីតិសម្បទាជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. តាមការស្នេីសុំរបស់មន្ត្រី សម្រុះសម្រួល ដោះស្រាយ វិវាទ ចំនួន ៨៧ រូប ក្នុងនោះស្រ្តី ១៧រូប។
ទី២- អនុម័តជាគោលការណ៍លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីបែបបទ និងនីតិវិធីនៃការ សម្រុះសម្រួលផ្សះផ្សាវិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក. ។
ទន្ទឹមគ្នានេះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន អង្គប្រជុំ ក៏បានណែនាំអំពីការងារ មួយចំនួនដែលត្រូវអនុវត្តបន្ត រួមមាន៖
(១)- ត្រៀមរៀបចំការងារ សម្រាប់គម្រោងដោះស្រាយវិវាទនៅមូលដ្ឋាន តំបន់ដាច់ស្រយាល និងតំបន់ដែលមានជនជាតិដើមភាគតិចរស់នៅ
(២)- អគ្គលេខាធិការដ្ឋាន នៃ អ.ដ.ក. សិក្សា លទ្ធភាព និងរៀបចំ ជា MOU ជាមួយស្ថាប័នពាក់ព័ន្ធ លេីកិច្ចសហប្រតិបត្តិការសម្រុះសម្រួលដោះស្រាយវិវាទ និង
(៣)- អគ្គលេខាធិការដ្ឋាន នៃ អ.ដ.ក. ត្រូវរៀបចំជ្រេីសរេីសមន្រី្តជាប់កិច្ចសន្យាផ្នែកបច្ចេកទេស ដេីម្បីមកបំពេញការងារនៅអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក.។