បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំការពិនិត្យលើកិច្ចដំណើរការនៃការស្រង់ និងបូកពិន្ទុ ចំពោះកំណែលើវិញ្ញាសាសរសេរនៃការប្រឡងប្រជែងជ្រើសរើសសិស្សអាជ្ញាសាលា ជំនាន់ទី៣ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។ កិច្ចដំណើរការនៃការស្រង់ និងបូកពិន្ទុនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោមជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ និងសមាជិកក្រុមប្រឹក្សាភិបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ព្រមទាំង មានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយ ផងដែរ។