នៅរសៀលថ្ងៃពុធ ១០ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម តាន់ហ៊ាង ដាវ័ណ្ណ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ អមដោយសហការី បានទទួល ជួបពិភាក្សាការងារជាមួយគណ:ប្រតិភូកូរ៉េ ដឹកនាំដោយ ឯកឧត្ដម Son Sang Wook រដ្ឋអាជ្ញាជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ តំណាងស្ថាប័ន KDIC និងតំណាងស្ថានទូតសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា។ ជំនួបពិភាក្សានេះ ផ្តោតលើការស្នើសុំជំនួយទៅវិញទៅមកផ្នែកច្បាប់ ពាក់ព័ន្ធនឹង ករណីសំណុំរឿង របស់ជនជាតិកូរ៉េនៅកម្ពុជា។