នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ និងថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាតំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី៖
"ការអនុវត្តការងារកែទម្រង់ ៣ បូក ២ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ" កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងដោយកិច្ចសហការ សម្របសម្រួល និងសហដឹកនាំដោយឯកឧត្តម ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃ អ.គ.ហ. និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននិងលេខាធិការដ្ឋាននៃកម្មវិធីកែទម្រង់ទាំង ៥, អង្គភាពពាក់ព័ន្ធក្រោមឱវាទ កសហវ, អង្គភាពពាក់ព័ន្ធក្រោមឱវាទ ក្រសួងមហាផ្ទៃ, រដ្ឋបាលក្រុង ស្រុក និងមន្ទីរជំនាញចំណុះខេត្ត នៅខេត្តប៉ៃ លិន និងខេត្តបាត់ដំបង។