រសៀលថ្ងៃសុក្រ ១៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ បានបន្តកិច្ចប្រជុំពិភាក្សាលើកទី៣៥ នៃក្រុមការងារបច្ចេកទេសនេះដោយធ្វើការពិភាក្សាលើរបៀបវារៈចំនួន ៣ រួមមាន៖
(១)-ពិភាក្សាលើចំណុចទាក់ទងនឹងសិទ្ធិលែងលះ និងឧបសម្ព័ន្ធទី១
(២)-ការពិភាក្សាលើចំណុចទាក់ទងនឹងអំណាចមេបា
(៣)-ការពិភាក្សាលើចំណុចទាក់ទងនឹងអាហារកិច្ច។