នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌, ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការធានារ៉ាប់រងខ្នាតតូច។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំ និងសមាជិកនៃក្រុមការងារដឹកនាំការត្រួតពិនិត្យផ្នែកទោសប្បញ្ញត្តិ នៃសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា និងមន្រ្តីជំនាញនៃក្រសួងយុត្តិធម៌ ដោយបានប្រជុំពិភាក្សាជាមួយតំណាងនិយ័តករធានារ៉ាប់រងកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា, លោកស្រីបណ្ឌិត ហោ សុវឌ្ឍនា អគ្គនាយករង និងសហការី។ កិច្ចប្រជុំនេះ បានធ្វើការពិនិត្យ និងពិភាក្សាលើខ្លឹមសារបច្ចេកទេសមួយចំនួន និងផ្នែកទោសប្បញ្ញត្តិនៃសេចក្តីព្រាងអនុក្រឹត្យស្តីពីការធានារ៉ាប់រងខ្នាតតូច។