នារសៀល ថ្ងៃអង្គារ ១០កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំចរចាលើសេចក្ដីព្រាងអនុសញ្ញាស្ដីពីការផ្ទេរទណ្ឌិតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្របែលហ្ស៊ិក តាមរយៈប្រព័ន្ធអនឡាញ។ កិច្ចប្រជុំខាងលើ មានការចូលរួមពីឯកឧត្តម មាស សុកែវ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌, ឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ ព្រមទាំងមន្ត្រីអាជ្ញាធរកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជា។