រសៀលថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក្រុមការងារបច្ចេកទេស ដើម្បីអនុវត្តផែនការប្រតិបត្តិ និងតារាងផែនការសកម្មភាពនៃគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ បានបន្តកិច្ចប្រជុំពិភាក្សាលើកទី៣៤ នៃក្រុមការងារបច្ចេកទេសនេះដោយធ្វើការពិភាក្សាលើរបៀបវារៈចំនួន ២ រួមមាន៖
(១)-ការចែករំលែកបទពិសោធន៍ដែលទទួលបានពីវគ្គបណ្តុះបណ្តាលខ្លីនៅប្រទេសជប៉ុន តាមរយៈបទបង្ហាញរបស់សាមជិកក្រុមការងារ សរុបចំនួន ៥ ករុម រួមមាន៖
-ក្រុមទី១ ៖ LTRI និងតុលាការក្រុង Tokyo
-ក្រុមទី២៖ law school
-ក្រុមទី៣ ៖ វិធីសាស្ត្រ បង្រៀន
-ក្រុមទី៤៖ ការវិភាគ សាលក្រម
-ក្រុមទី៥៖ ការទទួលស្គាល់អង្គហេតុ
(២)-ការពិភាក្សា និងសំនួរ-ចម្លេីយ។