នៅព្រឹក ថ្ងៃសុក្រ ៦ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ បានទទួលសាស្រ្តាចារ្យ និងនិស្សិតរបស់សាកលវិទ្យាល័យ Nagoya នៃប្រទេសជប៉ុន ដែលមកបំពេញទស្សនកិច្ចសិក្សានៅក្រសួងយុត្តិធម៌ ដោយមានការចូលរួមពីឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងវិស័យយុត្តិធម៌ ព្រមទាំងមន្ត្រីនៃអគ្គនាយកដ្ឋានរដ្ឋបាលតុលាការ។ ជំនួបនេះបានពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១. អំពីការធ្វើទំនើបកម្មប្រព័ន្ធតុលាការនៃព្រះរាជាណាចក្រកម្ពុជា
២. អំពីគម្រោងនៃការអនុវត្តយន្តការតុលាការអេឡិចត្រូនិក
៣. អំពីសំណើសុំជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីគាំទ្រការអនុវត្តយន្តការតុលាការអេឡិចត្រូនិក
៤. អំពីគម្រោងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យ Nagoya នៃប្រទេសជប៉ុន ពាក់ព័ន្ធនឹងកម្មវិធីផ្លាស់ប្តូរការសិក្សាជូនដល់មន្ត្រីបច្ចេកទេសនៅតាមរដ្ឋបាលតុលាការ និង
៥. អំពីគម្រោងនៃការចុះអនុស្សរណៈយោគយល់គ្នារវាងសាលាច្បាប់នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងសាកលវិទ្យាល័យ Nagoya នៃប្រទេសជប៉ុន ដើម្បីបង្កើតកម្មវិធីសិក្សា និងស្រាវជ្រាវរួមគ្នា លើប្រពន្ធច្បាប់កម្ពុជា និងជប៉ុន។