នារសៀល ថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់ក្រុមការងារចំពោះកិច្ចដើម្បីពិនិត្យនិងផ្ដល់យោបល់លើសន្ធិសញ្ញា អនុសញ្ញារវាងកម្ពុជា និងរដ្ឋបរទេសពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិភាក្សាទៅលើសេចក្ដីព្រាងអនុសញ្ញាស្ដីពីការផ្ទេរទណ្ឌិតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្របែលហ្ស៊ិក មុននឹងឈានទៅដល់ការចរចាលើសន្ធិសញ្ញានេះជាមួយនឹងភាគីបែលហ្ស៊ិក។ កិច្ចប្រជុំខាងលើ មានការចូលរួមពីឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ ព្រមទាំងមន្ត្រីអាជ្ញាធរកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជា។