ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការ និង ជាប្រធានគណៈកម្មការដឹកនាំរួម បានបន្តដឹកនាំកិច្ចប្រជុំដើម្បីត្រៀមរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ ២០២៣ និងកំណត់ទិសដៅការងារអាទិភាពឆ្នាំ២០២៤។

    នៅរសៀលថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការដឹកនាំរួម បានបន្តដឹកនាំកិច្ចប្រជុំគណៈកម្មការ ដើម្បីត្រៀមរៀបចំមហាសន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ទូទាំងប្រទេសឆ្នាំ ២០២៣ និងកំណត់ទិសដៅការងារអាទិភាពឆ្នាំ២០២៤ និង បានពិភាក្សាលើរបៀបវារៈដូចខាងក្រោម ៖

១-ការកំណត់របៀបវារៈនៃមហាសន្និបាត

២-កិច្ចដំណើរការរួម និង ការងារឡូជីស្ទីក នៃមហាសន្និបាត ៣-ការរៀបចំខ្លឹមសារ និង ឯកសារ នៃមហាសន្និបាត និង

៤-ការងារផ្សព្វផ្សាយ និងព័ត៌មាន នៃមហាសន្និបាត។