នៅថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤, ឯកឧត្តម អ៊ួង សុភារិន្ទ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាំយកលិខិតរំលែកមរណទុក្ខ និងបច្ច័យចូលរួមបុណ្យសព ឧបាសិកា ធម្មសុរិយារដ្ឋាបវរមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ធី គឹមសាង ដែលត្រូវជាម្តាយបង្កើតលោក កេត ស៊ីណែត អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ ដែលបានទទួលមរណភាពកាលពីថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ។