នាព្រឹកថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំគណៈប្រតិភូ រួមមានលោក អ៊ុង រដ្ឋសូរិន ប្រធាននាយកដ្ឋានកិច្ចការច្បាប់ និងកិច្ចសហប្រតិបត្តិការអាស៊ាន និងលោក ហុក ច័ន្ទសុវណ្ណារ៉ា អនុប្រធាននាយកដ្ឋានកិច្ចការច្បាប់ និងកិច្ចសហប្រតិបត្តិការអាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំ ASLOM Working Group លើកទី៨ ស្តីពីសន្ធិសញ្ញាបត្យាប័នអាស៊ាន (the 8th ASLOM WG on AET) ដើម្បីពិនិត្យលើសេចក្តីព្រាងបត្យាប័នអាស៊ាន នៅលេខាធិការដ្ឋានអាស៊ាន រដ្ឋធានីហ្សាកាតាប្រទេសឥណ្ឌូណេស៊ី។