ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តមបណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងអគ្គនាយកដ្ឋាន ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំឯកសារការវាយតម្លៃធនធានមនុស្សក្នុងវិស័យយុត្តិធម៌

    នារសៀល ថ្ងៃពុធ ១២ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាមួយនាយកដ្ឋានចំណុះអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ ដើម្បីពិនិត្យ និងពិភាក្សាលើការរៀបចំឯកសារវាយតម្លៃផែនការធនធានមនុស្ស ក្នុងវិស័យយុត្តិធម៌ ដោយមានការចូលរួមពីប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីជំនាញ។