នៅរសៀល ថ្ងៃ អង្គារ ១១ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ២ : ៣០ នាទីរសៀល ឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍវិស័យយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំដែលមានសមាសភាពអញ្ជើញដោយ អគ្គនាយករងចំនួន ២រូប ជាមួយនាយកដ្ឋានអ្នកបកប្រែ និងអ្នកជំនាញក្នុងវិស័យច្បាប់ និងយុត្តិធម៌ ដើម្បីពិនិត្យ ពិភាក្សាបន្ថែមលើសេចក្តីព្រាងប្រកាសស្តីពីការទទួលស្គាល់អ្នកបកប្រែ និងក្រុមហ៊ុនបកប្រែភាសាក្នុងវិស័យយុត្តិធម៌។