ប្ដូរភាសា :

ព័ត៌មាន និង​ព្រឹត្តិការណ៍

ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំលើកដំបូងក្នុងអាណត្តិទី៧ របស់ក្រុមប្រឹក្សាជាតិភស្តុភាកម្ម នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

    នាព្រឹកថ្ងៃអង្គារ ១១ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ.) បានអញ្ជើញចូលរួមកិច្ចប្រជុំលើកដំបូងក្នុងអាណត្តិទី៧ របស់ក្រុមប្រឹក្សាជាតិភស្តុភាកម្ម (ក.ជ.ភ.) នៅសាលប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម (ក.ជ.ភ.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ដើម្បីធ្វើការពិនិត្យលើវឌ្ឍនភាពផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PP-LC) គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (SHV-LC) និងទិសដៅសកម្មភាពការងារអនុវត្តបន្ត។