នាព្រឹកថ្ងៃ ចន្ទ ១០ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឃ្លោក ដារ៉ា អគ្គលេខាធិការរងនៃគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ យន្តការសម្របសម្រួលការកែទម្រង់ ៣ បូក ១ (យ.ស.ក.) នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានសមាសភាពចូលរួមពី អគ្គលេខាធិការដ្ឋាន/លេខាធិការដ្ឋាននៃការដ្ឋានកែទម្រង់ទាំង៤ អគ្គលេខាធិការនៃក្រុមប្រឹក្សាអ្នកច្បាប់ និងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ ជាកិច្ចប្រជុំឆ្លាស់វេននៃយន្តការកែទម្រង់ ៣ បូក ១ ដើម្បីពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១-វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ២០២៣ និងផែនការសកម្មភាពប្រចាំឆ្នាំ២០២៤
២-ការពិភាក្សាបញ្ចូលយន្តការកែទម្រង់ច្បាប់ បន្ថែម
៣-ការពិភាក្សាលើការទៅធ្វើទស្សនកិច្ចសិក្សាអំពីការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការរៀបចំវិបស្សនា និង ៤-បញ្ហាផ្សេងៗ។