នៅល្ងាច ថ្ងៃចន្ទ ១០កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមពិធីជប់លៀងអបអរសាទរសិក្ខាសាលាបូកសរុបលទ្ធផលការងារវិនិយោគវិស័យសេវាកម្មទូរគមនាគមន៍នៅកម្ពុជា រយៈពេល ១៥ឆ្នាំ "២០០៩-២០២៤" របស់ក្រុមហ៊ុនវៀតធេល (ខេមបូឌា) នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។