នៅថ្ងៃចន្ទ ១០ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម កើត សេកាណូ ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ សិក្សា និងពិភាក្សាលើការរៀបចំ កសាងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាឌីជីថល និងការតភ្ជាប់បណ្តាញផ្សេងៗនៃក្រសួងយុត្តិធម៌ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងតំណាងក្រុមហ៊ុនសាងសង់អគារក្នុងទីស្តីការក្រសួងយុត្តិធម៌។