នាថ្ងៃសៅរ៍ ៨ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ គណៈកម្មការចំពោះកិច្ចដើម្បីពិនិត្យ និងជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ដឹកនាំដោយ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. និងមានសមាសភាពចូលរួមពីគណ:កម្មការចំនួន ៣ រូប បានចាប់ផ្តេីមធ្វើការសម្ភាសបេក្ខជន ចំនួន ១០០ រូប សម្រាប់ជ្រេីសរេីសចូលជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.។
សូមបញ្ជាក់ថា ដំណើរការសម្ភាសបេក្ខជនចូលជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. នេះ មានរយៈពេល ២ ថ្ងៃ គឺនាថ្ងៃទី១៧ និងទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤។