ប្ដូរភាសា :
ទំព័រដើម
សេចក្ដីជូនដំណឹង
អំពីក្រសួង
បេសកកម្ម មុខងារ និងភារកិច្ច
អំពីឧបនាយករដ្ឋមន្រ្តី
រចនាសម្ព័ន្ធក្រសួង
ឥស្សរជនជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ពីឆ្នាំ១៩៨០ ដល់បច្ចុប្បន្ន
ឧបនាយករដ្ឋមន្ត្រី
សុន្ទរកថា
សេចក្ដីប្រកាសព័ត៌មាន
លិខិតផ្សេងៗ
សកម្មភាព
ជីវប្រវត្តិសង្ខេប
ព័ត៌មាន
ឯកសារច្បាប់និងបទប្បញ្ញត្តិ
សទ្ទានុក្រមពាក្យច្បាប់
អាជ្ញាធរកណ្តាល
បណ្ណាល័យវិស័យយុត្តិធម៌
ស្វែងរកពាក្យគន្លឹះក្នុងច្បាប់និងបទប្បញ្ញត្តិ
វិចិត្រសាល
ទំនាក់ទំនងយើង
ព័ត៌មាន និងព្រឹត្តិការណ៍
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ព័ន្ធយុវជន ១០០រាត្រី និងយុវជនមកពីអង្គការសមាគមនដៃគូ សរុបចំនួន ២៧រូប
2024-02-15 10:15:00
នៅរសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានទទួលជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ព័ន្ធយុវជន ១០០រាត្រី និងអង្គការសមាគមនដៃគូសរុបចំនួន ២៧រូប និង បានពិភាក្សាលើរបៀបវារៈចំនួន៣គឺ៖ ១-ពិភាក្សាអំពី សភាពការណ៍នយោបាយជាតិនិងអន្តរជាតិ បញ្ហាសង្គម ការដឹកនាំ និងការអភិវឌ្ឍន៍ប្រទេស របស់រាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ ២-គោលនយោបាយ និងកម្មវិធីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ រួមមាន យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និង ការអនុវត្តយុទ្ធនាការទាំង២ របស់ក្រសួងយុត្តិធម៌ គឺ យុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និង យុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ៣-ការចូលរួមធ្វើជាដៃគូសហការជាមួយក្រសួងយុត្តិធម៌ ក្នុងការអនុវត្តយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងក្នុងការជួយដល់ប្រជាពលរដ្ឋ ក្នុងក្របខណ្ឌនៃយុទ្ធនាការទាំងពីរ ដែលដាក់ចេញដោយក្រសួងយុត្តិធម៌។
ពាក្យស្នើសុំលិខិតថ្កោលទោស