នៅព្រឹកថ្ងៃ ព្រហស្បតិ៍ ៦ កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង អមដោយ លោក បែន វិស្នូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ និងមន្ត្រីពាក់ព័ន្ធ ដេីម្បីពិនិត្យ និងពិភាក្សាលេីការរៀបចំសៀវភៅស្តីពីមុខងារ និងតួនាទីរបស់ស្ថាប័នច្បាប់នៃប្រទេសមាជិកអាស៊ាន (ASEAN Government Law Directory) សម្រាប់ដាក់ជូនលេខាធិការដ្ឋានអាស៊ាន ដេីម្បីបោះពុម្ព និងផ្សព្វផ្សាយ។