បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា៖ នាថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានក្រុមប្រឹក្សាភិបាលបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា បានអញ្ជើញបន្តដឹកនាំការប្រឡងប្រជែងវិញ្ញាសាសួរផ្ទាល់មាត់ នៃការប្រឡងប្រជែងជ្រើសរើសសិស្សចៅក្រម និងសិស្សព្រះរាជអាជ្ញា ជំនាន់ទី ១២។ ការប្រឡងប្រជែងវិញ្ញាសាសួរផ្ទាល់មាត់នេះ មានបេក្ខជនចំនួន ៧៥ រូប ដែលជាបេក្ខជនទទួលបានជ័យលាភីនៅដំណាក់កាលវិញ្ញាសាសរសេរ កាលពីថ្ងៃទី១៦ និងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ។ ការប្រឡងប្រជែងវិញ្ញាសាសួរផ្ទាល់មាត់នេះធ្វើឡើងរយៈពេល ២ ថ្ងៃ គឺនៅថ្ងៃទី១៤ និងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ អំពីវប្បធម៌ទូទៅពាក់ព័ន្ធនឹងវិស័យច្បាប់ និងយុត្តិធម៌។ ជាលទ្ធផលមានបេក្ខជនចំនួន ៥០ រូប ដែលបានប្រឡងជាប់ស្ថាពរ។