ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាលើការងាររៀបចំសន្និបាតវិស័យយុត្តិធម៌។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ និងសមាជិកក្រុមការងារផងដែរ។ នៅក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗបន្ថែមដល់ក្រុមការងារ សម្រាប់យកទៅរៀបចំសន្និបាតវិស័យយុត្តិធម៌ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែ មីនា ខាងមុខនេះ។