នារសៀល ថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងអនុសញ្ញាស្ដីពីការផ្ទេរទណ្ឌិតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្របែលហ្ស៉ិក ជាមួយនឹងភាគីបែលហ្សិកតាមរយៈប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីឯកឧត្តម មាស សុកែវ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃ អគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ ព្រមទាំងមន្ត្រីអាជ្ញាធរកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម៖
១. ការពិភាក្សា និងផ្លាស់ប្ដូរយោបល់លើសេចក្ដីព្រាងអនុសញ្ញាស្ដីពីការផ្ទេរទណ្ឌិតរវាងភាគីកម្ពុជា និងភាគីបែលហ្ស៉ិក
២. ការពិភាក្សាលើគម្រោងនៃការចរចាលើអនុសញ្ញាស្ដីពីការផ្ទេរទណ្ឌិតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្របែលហ្ស៉ិក។