នៅរសៀល ថ្ងៃព្រហស្បតិ៍ ១៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាលើការងារហិរញ្ញវត្ថុ និងបុគ្គលិករបស់អគ្គលេខាធិការដ្ឋានក្រសួងយុត្តិធម៌ និងអគ្គនាយកដ្នានកិច្ចការរដ្នបាលតុលាការ។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ឯកឧត្តម រដ្នលេខាធិការ ប្រតិភូរាជរដ្នាភិបាលទទួលបន្ទុកជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្នានក្រសួងយុត្តិធម៌ ឯកឧត្តម លោកជំទាវ លោក លោកស្រីជាតំណាងឱ្យអគ្គនាយកដ្នានកិច្ចការរដ្នបាលតុលាការ និងមន្ត្រីជំនាញពាក់ព័ន្នទាំងអស់នៅសាលប្រជុំទីស្តីការក្រសួងយុត្តិធម៌។