នាថ្ងៃព្រហស្បតិ៍ ១៥ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ តំណាងដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីច្បាប់អាស៊ាន លើកទី១២ (12th ALAWMM)។ កិច្ចប្រជុំនេះមានការចូលរួមដោយប្រតិភូកម្ពុជា រួមមាន ឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តម ឃ្លោក ដារ៉ា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអន្តរជាតិ និងអភិវឌ្ឍន៍វិស័យយុត្តិធម៌ លោក អ៊ុង រដ្ឋសូរិន ប្រធាននាយកដ្ឋានកិច្ចការច្បាប់ និងកិច្ចសហប្រតិបត្តិការអាស៊ាន និងមន្ត្រីទទួលបន្ទុកនៃក្រសួងយុត្តិធម៌។ កិច្ចប្រជុំ ធ្វើឡើងតាមបបរព័ន្ធអនឡាញ និង បានពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈ និងឯកសារ ដូចខាងក្រោម៖
១. របាយការណ៍កិច្ចប្រជុំឧត្តមមន្ត្រីច្បាប់ លើកទី២១ (21st ASLOM)
២. របាយការណ៍កិច្ចប្រជុំឧត្តមមន្ត្រីច្បាប់ លើកទី២២ (22nd ASLOM)
៣. សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំរដ្ឋមន្រ្តីច្បាប់អាស៊ាន លើកទី១២ (12nd ALAWMM)